សេចក្ដីលម្អិត
Joomla គឺជាប្រព័ន្ធគ្រប់គ្រងមាតិការ (CMS : Content Management System) ដ៏មានការពេញ និយមពីសំណាក់អ្នកកសាងគេហទំព័រ។ វាគឺជាកម្មវិធីវ៉ិបមួយដែលអាចឲ្យយើងប្រើដោយឥត គិតថ្លៃ។ យើងអាចប្រើវាដើម្បីបង្កើតគេហទំព័របានដោយមិនចាំបាច់ចេះកូដ និង មានភាពងាយ ស្រួល។ ប្រសិនបើយើងជា Joomla developer នោះយើងកាន់តែមានលទ្ធភាពខ្ពស់ក្នុងការកសាង គេហទំព័រដែលមានលក្ខណៈពិសេសថែមទៀត ដូចជាគេហទំព័រលក់ទំនិញតាមអ៊ិនធ័រណិត និង ផ្សេងៗទៀត។
២. របៀបតំលើង Joomla
សេចក្ដីលម្អិត
Joomla គឺជាកញ្ចប់កម្មវិធីវ៉ិប ដែលត្រូវបានបង្កើតឡើងដោយប្រើភាសា PHP ដូចនេះវាត្រូវការ Server ដើម្បីដំណើរការ។ ដើម្បីបង្ហោះគេហទំព័រដែលបង្កើតឡើង ដោយប្រើ Joomla យើងត្រូវការ Web Host ប៉ុន្តែសម្រាប់រៀន Joomla យើងអាចធ្វើឲ្យកុំព្យូទ័ររបស់យើងក្លាយជា Web Server និង តំឡើង Joomla នៅក្នុងវា។
ដូចនេះ ដើម្បីតំលើង Joomla នៅលើកុំព្យូទ័រយើងបាន យើងត្រូវការ Web Server with PHP និង MySQL ជាមុនសិន។
តំឡើង Web Server ដោយប្រើ wamp
Wamp គឺជាកម្មវិធីដែលប្រើសម្រាប់បង្កើត web server នៅលើម៉ាស៊ីនកុំព្យ័រ។ នៅពេលដែលយើង តំលើងវារួច យើងនឹងទទួលបាន Apache Web Server, PHP និង MySQL ដែលវាធ្វើការជាមួយគ្នា ដើម្បីឲ្យយើងទទួលបាន Web Server មួយ។ ចុចទីនេះ ដើម្បីទាញយក wamp និង តំលើង បន្ទាប់មកដំណើរការវា។
តំលើង Joomla 2.5
នៅពេលនេះយើងមាន Web Server with PHP និង MySQL រួចហើយ ដូចនេះយើងអាចតំលើង Joomla បានហើយ។ មុនដំបូងយើងត្រូវ ចូលទៅ ទាញយក Joomla 2.5 ជាមុនសិន។ បន្ទាប់យើងបង្កើត Folder នៅក្នុង www មួយឈ្មោះថា LearnJoomlaបន្ទាប់មកទើបពន្លាកញ្ចប់ Joomla ដែលយើងទើបតែបានទាញយក។
ឥឡូវនេះយើងអាច Access ទៅកាន់ folder តាមរយៈ browser ដោយវាយអាស័យដ្ឋាន localhost/LearnJoomla
ឬ
យើងអាចចូលតាមវិធីមួយទៀតដោយចុចលើ icon wamp server → localhost បន្ទាប់មកចុចលើ LearnJoomla។
ដូចនេះ យើងបើក browser បន្ទាប់មកវាយ localhost/LearnJoomla នៅពេលនោះវានឹងបង្ហាញពី ផ្ទាំងសម្រាប់តំលើង Joomla ដែលមាន ៧ ជំហ៊ានដូចខាងក្រោម៖
១. ជ្រើសរើសភាសា បន្ទាប់មកចុច ប៊ូតុង Next
២. វាបង្ហាញពីព័ត៌មានដូចជា ជំនាន់របស់ PHP , MySQL និង ផ្សេងៗទៀត បន្ទាប់មកយើងចុចលើ ប៊ូតុង Next
៣. វាបង្ហាញពីព័ត៌មានផ្សេងៗពីកម្មសិទ្ធិបញ្ញា ហើយដើម្បីទៅជំហ៊ានបន្ទាប់យើងចុចប៊ូតុង Next
៤. ជំហ៊ាននេះគឺទាក់ទងទៅនឹង Database ដែលវាតំរូវឲ្យយើងបំពេញដូចខាងក្រោម
២. វាបង្ហាញពីព័ត៌មានដូចជា ជំនាន់របស់ PHP , MySQL និង ផ្សេងៗទៀត បន្ទាប់មកយើងចុចលើ ប៊ូតុង Next
៣. វាបង្ហាញពីព័ត៌មានផ្សេងៗពីកម្មសិទ្ធិបញ្ញា ហើយដើម្បីទៅជំហ៊ានបន្ទាប់យើងចុចប៊ូតុង Next
៤. ជំហ៊ាននេះគឺទាក់ទងទៅនឹង Database ដែលវាតំរូវឲ្យយើងបំពេញដូចខាងក្រោម
(១) Host Name នៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់យើងគឺ localhost
(២) ជាទូទៅ Username របស់ Server នៅក្នុង localhost គឺ root
(៣) បំពេញលេខកូដសម្ងាត់របស់ localhost ហើយបើសិនជាយើងមិនបានកំណត់ទេនោះវាគឺ ទទេ
(៤) ក្នុងការតម្លើង Joomla យើងមិនចាំបាច់បង្កើត database ជាមុននោះទេ គឺយើងគ្រាន់តែបំពេញ ឈ្មោះ database ដែលយើងចង់បាន ពេលនោះវានឹងបង្កើត database ឲ្យយើងដោយស្វ័យប្រវត្ត។
(៥) គឺជាពាក្យខាងមុខរបស់ table នៅក្នុង database របស់យើង បន្ទាប់ពីយើងបំពេញរួចរាល់ហើយ យើងចុចលើប៊ូតុង Next
(២) ជាទូទៅ Username របស់ Server នៅក្នុង localhost គឺ root
(៣) បំពេញលេខកូដសម្ងាត់របស់ localhost ហើយបើសិនជាយើងមិនបានកំណត់ទេនោះវាគឺ ទទេ
(៤) ក្នុងការតម្លើង Joomla យើងមិនចាំបាច់បង្កើត database ជាមុននោះទេ គឺយើងគ្រាន់តែបំពេញ ឈ្មោះ database ដែលយើងចង់បាន ពេលនោះវានឹងបង្កើត database ឲ្យយើងដោយស្វ័យប្រវត្ត។
(៥) គឺជាពាក្យខាងមុខរបស់ table នៅក្នុង database របស់យើង បន្ទាប់ពីយើងបំពេញរួចរាល់ហើយ យើងចុចលើប៊ូតុង Next
៥. ជំហ៊ាននេះគឺ វាអាចឲ្យយើងធ្វើការ configuration ជាមួយនឹង FTP។ ចំនុចនេះដែរ វាមិនមានការ ចាំបាច់នោះទេ ដូចនេះយើងចុចលើប៊ូតុង Next ដើម្បីទៅជំហ៊ានបន្ទាប់។
៦. យើងបំពេញព័ត៌មានផ្សេងៗដូចរូបខាងក្រោម៖
៦. យើងបំពេញព័ត៌មានផ្សេងៗដូចរូបខាងក្រោម៖
Username និង password ដែលយើងបានបំពេញនេះ យើងប្រើវាសម្រាប់ធ្វើការ login ចូលទៅកាន់ ទំព័រ admin ដើម្បីធ្វើការរៀបចំគេហទំព័ររបស់យើង។
៧. ជាចុងបញ្ចប់នៃការតំលើង យើងត្រូវចុចលើប៊ូតុង Remove Installation Folder។
សំគាល់:
សិនបើ យើងមិនលុប Installation folder ចេញទេ នោះគេហទំព័ររបស់យើងមិនអាចដំណើរការបានទេ។
សិនបើ យើងមិនលុប Installation folder ចេញទេ នោះគេហទំព័ររបស់យើងមិនអាចដំណើរការបានទេ។
នៅពេលនេះការតំលើង Joomla របស់យើងទទួលបានជោគជ័យហើយ ហើយដើម្បីចូលទៅកាន់ ទំព័រដើមរបស់គេហទំព័រយើងដែលទើបតែតំលើង យើងបើក Browser រួចវាយ localhost/LearnJoomla
គេហទំព័រដែលយើងទទួលបាននេះ វាមិនទាន់មានទិន្នន័យនោះទេ ហើយរាងរៅ (template ) របស់ វាគឺជារាងរៅ ទូទៅ។ យើងនឹងរៀនអំពីរបៀបតំលើងរាងរៅថ្មី និង ការរៀបចំទិន្នន័យរបស់គេហទំព័ររបស់យើង នៅមេរៀនបន្ទាប់។
៣. មូលដ្ឋានគ្រឹះនៃ Joomla
សេចក្ដីលម្អិត
Joomla គឺជាប្រព័ន្ធគ្រប់គ្រងមាតិកា (CMS) ដែលមានន័យថា វាគឺជាប្រព័ន្ធមួយ សម្រាប់គ្រប់គ្រង ទៅលើមាតិការប្រភេទផ្សេងៗគ្នា។
ខាងក្រោមនេះ គឺជាដំណើរការរបស់ Joomla
- គ្រប់មាតិការ (ទិន្នន័យ) ទាំងអស់គឺត្រូវបានរក្សាទុកនៅក្នុង database
- ផ្នែកខាងក្រោយ (back-end) របស់ Joomla អនុញ្ញាតឲ្យយើងធ្វើការបន្ថែម និង កែប្រែមាតិការ របស់យើង។
- នៅពេលណាដែលអ្នកទស្សនាចូលមកទស្សនាគេហទំព័រ ផ្នែកខាងមុខ (front-end) បង្ហាញមាតិកា (ទិន្នន័យ) ដល់ពួកគាត់ ដែលយកមកពី database។
- គ្រប់មាតិការ (ទិន្នន័យ) ទាំងអស់គឺត្រូវបានរក្សាទុកនៅក្នុង database
- ផ្នែកខាងក្រោយ (back-end) របស់ Joomla អនុញ្ញាតឲ្យយើងធ្វើការបន្ថែម និង កែប្រែមាតិការ របស់យើង។
- នៅពេលណាដែលអ្នកទស្សនាចូលមកទស្សនាគេហទំព័រ ផ្នែកខាងមុខ (front-end) បង្ហាញមាតិកា (ទិន្នន័យ) ដល់ពួកគាត់ ដែលយកមកពី database។
ដូចនេះ នៅពេលដែលយើងឃើញគេហទំព័រ វាគឺជាទំព័រខាងមុខ (front-end) ដែលសម្រាប់បង្ហាញ ទិន្នន័យ ឬ អត្ថបទសម្រាប់ឲ្យអ្នកទស្សនាមើល។ រាល់ទិន្នន័យ ឬ អត្ថបទទាំងអស់ត្រូវរក្សាទុកនៅក្នុង database ហើយផ្នែកខាងក្រោយ (back-end) គឺប្រើសម្រាប់ឲ្យអ្នកគ្រប់គ្រងទៅលើគេហទំព័រ អាចបន្ថែមទិន្នន័យ ឬ ធ្វើការកែប្រែជាដើម។ ផ្នែកខាងក្រោយនៃគេហទំព័រ គឺសម្រាប់ឲ្យតែអ្នកគ្រប់គ្រងតែប៉ុណ្ណោះ ដែលគេប្រើវាសម្រាប់គ្រប់ គ្រងទៅលើគេហទំព័រទាំងមូល។
របៀបចូលទៅកាន់ផ្នែកខាងក្រោយ (back-end)
វាយ localhost/LearnJoomla/administrator បន្ទាប់មកបំពេញ username និង លេខសំងាត់ដែលយើងបានកំណត់
បន្ទាប់មកនឹងឃើញទំព័រផ្នែកខាងក្រោយ ដូចរូបខាងក្រោម
៤. ស្វែងយល់អំពីផ្នែកខាងក្រោយ (back-end) របស់ Joomla
សេចក្ដីលម្អិត
នៅផ្នែកខាងក្រោយនៃ Joomla ( back-end) ឬ ផ្នែកសម្រាប់អ្នកគ្រប់គ្រង ( administrator ) ចែកចេញជា ៤ ផ្នែក ដូចរូបខាងក្រោម៖
(១). Drop down menu : ជាផ្នែកដែលផ្ទុក menu ទាំងអស់សម្រាប់ឲ្យយើងប្រើដើម្បីគ្រប់គ្រងទៅលើ គេហទំព័រទាំងមូល។
(២). Quick Link : ផ្នែកនេះផ្តល់ភាពងាយស្រល់ឲ្យយើងអាច ចាកចេញពីផ្នែក back-end, ចូលទៅមើលផ្នែក font និង អាចដឹងពីចំនួនអ្នកកំពុងចូលទស្សនា។
(៣). Latest Update : ផ្នែកនេះ មាននាទីផ្តល់ព័ត៌មានថ្មីៗ ដែលបានកើតឡើងលើគេហទំព័រ ដូចជា បង្ហាញអំពីអត្ថបទដែលទើបតែប្រកាសជាដើម។
(៤). Shortcut : ប៊ូតុងទាំងនេះមានមុខងារដូចគ្នាទៅនឹង drop down menu ដែរ គ្រាន់នៅផ្នែកនេះ បង្ហាញតែ មុខងារណាដែលប្រើញឹកញ៉ាប់ជាងគេ។
(២). Quick Link : ផ្នែកនេះផ្តល់ភាពងាយស្រល់ឲ្យយើងអាច ចាកចេញពីផ្នែក back-end, ចូលទៅមើលផ្នែក font និង អាចដឹងពីចំនួនអ្នកកំពុងចូលទស្សនា។
(៣). Latest Update : ផ្នែកនេះ មាននាទីផ្តល់ព័ត៌មានថ្មីៗ ដែលបានកើតឡើងលើគេហទំព័រ ដូចជា បង្ហាញអំពីអត្ថបទដែលទើបតែប្រកាសជាដើម។
(៤). Shortcut : ប៊ូតុងទាំងនេះមានមុខងារដូចគ្នាទៅនឹង drop down menu ដែរ គ្រាន់នៅផ្នែកនេះ បង្ហាញតែ មុខងារណាដែលប្រើញឹកញ៉ាប់ជាងគេ។
៥. របៀបផ្លាស់ប្តូរ Template និង តំលើង Template ថ្មី
សេចក្ដីលម្អិត
របៀបតំលើង Template ថ្មី
នៅពេលដែលយើងតំលើងវារួច Joomla វាភ្ជាប់មកជាមួយនឹង template បី ប៉ុន្តែប្រសិនបើយើង មិនពេញចិត្តលើ template ដែលមានស្រាប់ទាំងនោះ យើងអាចតំលើង template ថ្មីដោយខ្លួនឯង បាន។ មុនដំបូងយើងត្រូវស្វែងរក template ជាមុនសិន ហើយខាងក្រោមនេះ គឺជាគេហទំព័រ ដែលអាចឲ្យ យើងទាញយក template របស់ Joomla ដោយឥតគិតថ្លៃ។
http://www.jm-experts.com/free-joomla-templates
http://www.joomla24.com/
http://www.freshjoomlatemplates.com/
http://www.joomla24.com/
http://www.freshjoomlatemplates.com/
ក្នុងការទាញយកនេះដែរ យើងត្រូវប្រាកដថា template ដែលយើងទាញយកនោះត្រូវនឹងជំនាន់របស់ Joomla 2.5។ ដើម្បីតំលើង template ថ្មី មុនដំបូងយើងត្រូវ Loginចូលទៅក្នុង back-end ជាមុនសិន បន្ទាប់មក ចូលទៅ Extensions → Extension Manager
យើងមានវិធីសាស្ត្របី ដើម្បីតំលើង template ថ្មី ប៉ុន្តែខ្ញុំសូមបង្ហាញពីវិធីសាស្ត្រទី១ ដែលមានភាព ងាយស្រួលជាងគេ។
បន្ទាប់មកយើងចុច Browse រក កញ្ចប់ template ដែលយើងទើបតែបានទាញយក រួចចុចលើ ប៊ូតុង Upload & Install ជាការស្រេច។ បន្ទាប់ពីយើងតំលើង template ថ្មីរួច ផ្នែកខាងមុខ (front page) របស់យើងមិនទាន់ផ្លាស់ប្តូរនោះ យើងចាំបាច់ត្រូវផ្លាស់ប្តូរវាសិន។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញពីការផ្លាស់ប្តូរ template។
របៀបផ្លាស់ប្តូរ Template
ដើម្បីធ្វើការផ្លាស់ប្តូរ template យើងចូលទៅកាន់ Extensions → Template Manager បន្ទាប់មកយក ជ្រើសរើស Template ដែលយើងចង់បាន រួចចុចលើប៊ូតុង Make Default ឬ វិធីម្យ៉ាងទៀតយើងគ្រាន់តែចុចលើ សញ្ញា ផ្កាយ លើ template នោះក៏បាន។
៦. ចាប់ផ្តើមបង្កើតគេហទំព័រដំបូងជាមួយនឹង Joomla
សេចក្ដីលម្អិត
នៅពេលនេះយើងបានតំលើង Joomla រួចហើយ ដូចនេះយើងអាចចាប់ផ្តើម បង្កើតគេហទំព័រដំបូង ជាមួយនឹង Joomla ទាំងអស់គ្នា។ ក្នុងការបង្កើតគេហទំព័រ ជាមួយនឹង Joomla ជាទូទៅយើងមាន ៤ ជំហ៊ានគឺ៖
១. បង្កើតចំណាត់ក្រុម ( Create Category )
២. បង្កើតអត្ថបទ ( Create Article )
៣. បង្កើត Menus
៤. បង្កើត Modules
២. បង្កើតអត្ថបទ ( Create Article )
៣. បង្កើត Menus
៤. បង្កើត Modules
សំគាល់
យើងនឹងបង្ហាញអំពីជំហ៊ាននិមួយៗ នៅមេរៀនជាបន្តបន្ទាប់។
យើងនឹងបង្ហាញអំពីជំហ៊ាននិមួយៗ នៅមេរៀនជាបន្តបន្ទាប់។
៧. បង្កើតចំណាត់ក្រុម (Create Category)
សេចក្ដីលម្អិត
ដើម្បីឲ្យទិន្នន័យ(អត្ថបទ) នៅក្នុងគេហទំព័ររបស់យើងមានការរៀបចំបានល្អ មុនដំបូងយើងត្រូវ បង្កើត ចំណាត់ក្រុមជាមុនសិន។ ចំណាត់ក្រុម មានមុខងាររៀបចំអត្ថបទរបស់យើងទៅតាម ក្រុមនិមូយៗ ដោយផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងអត្ថបទទាំងអស់។
មុននឹងយើងបង្កើត ចំណាត់ក្រុម យើងត្រូវគិតថា តើគេហទំព័ររបស់យើងមាន ចំណាត់ក្រុម (Category) និង កូនចំណាត់ក្រុមតូចៗ(Sub Categories) អ្វីខ្លះ ជាមុនសិន។ ហើយខាងក្រោមនេះ គឺជាចំណាត់ក្រុម និង ចំណាត់ក្រុមតូច ដែលខ្ញុំនឹងបង្កើត ៖
១. គេហទំព័រ
១.១. រៀន HTML ១.២. រៀន CSS
១.៣. Java Script
១.៤. PHP & MySQL
២. រៀនបង្កើតប្លុក
២.១. Wordpress
២.២. Blogger
៣. ភាសាកម្មវិធី
៣.១. ភាសា C
៣.២. ភាសា C++
៣.៣. ភាសា Java
៤. ទំនាក់ទំនង
៥. អំពីខ្ញុំ
របៀបបង្កើត ចំណាត់ក្រុម ( Create new Category)
ដើម្បីបង្កើត ចំណាត់ក្រុម យើងចូលទៅ Category Manager → ចុចលើ Add New Category ឬក៏ ចុចលើ Category Manager → ចុចលើប៊ូតុង New
បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចរូបខាងក្រោម៖
១. កំណត់ចំនងជើងរបស់ ចំណាត់ក្រុម
២. កំណត់ Alias ឲ្យចំណាត់ក្រុម ដែល Alias នេះវានឹងបង្ហាញនៅលើ URL នៅពេលដែលយើងចុចលើចំណាត់ក្រុមនេះ។ ប្រសិនបើយើងមិនបានកំណត់ឲ្យវា នឹងទាញយក ថ្ងៃបង្កើត ចំណាត់ក្រុម។
៣. ប្រសិនបើយើងបង្កើត ចំណាត់ក្រុមមេ យើងត្រូវកំណត់ No parent
៤. Status ប្រើសម្រាប់ឲ្យយើងកំណត់ទៅលើស្ថានភាពរបស់ចំណាត់ក្រុម ដែលមានដូចជា Published ឬ Unpublished ជាដើម។
២. កំណត់ Alias ឲ្យចំណាត់ក្រុម ដែល Alias នេះវានឹងបង្ហាញនៅលើ URL នៅពេលដែលយើងចុចលើចំណាត់ក្រុមនេះ។ ប្រសិនបើយើងមិនបានកំណត់ឲ្យវា នឹងទាញយក ថ្ងៃបង្កើត ចំណាត់ក្រុម។
៣. ប្រសិនបើយើងបង្កើត ចំណាត់ក្រុមមេ យើងត្រូវកំណត់ No parent
៤. Status ប្រើសម្រាប់ឲ្យយើងកំណត់ទៅលើស្ថានភាពរបស់ចំណាត់ក្រុម ដែលមានដូចជា Published ឬ Unpublished ជាដើម។
បន្ទាប់ពីយើងបានបំពេញរួចរាល់ហើយមានជំរើស បី ដែលត្រូវអនុវត្តបន្ត៖
១. Save : ប្រើសម្រាប់ឲ្យយើងរក្សាទុក ចំណាត់ក្រុមរបស់យើងជាបណ្តោះអាសន្ន
២. Save & Close : រក្សាទុកចំណាត់ក្រុម បន្ទាប់មកចាកចេញ
៣. Save & New : រក្សាទុកចំណាត់ក្រុម បន្ទាប់មក វាចេញផ្ទាំងថ្មីមួយទៀតដើម្បីឲ្យយើងបង្កើត ចំណាត់ក្រុមថ្មីមួយទៀត។
២. Save & Close : រក្សាទុកចំណាត់ក្រុម បន្ទាប់មកចាកចេញ
៣. Save & New : រក្សាទុកចំណាត់ក្រុម បន្ទាប់មក វាចេញផ្ទាំងថ្មីមួយទៀតដើម្បីឲ្យយើងបង្កើត ចំណាត់ក្រុមថ្មីមួយទៀត។
របៀបបង្កើត កូនចំណាត់ក្រុម ( Create new Sub Category)
ចំណាត់ក្រុមតូច ( Sub Category ) គឺជាចំណាត់ក្រុមដែលស្ថិតនៅក្នុង ចំណាត់ក្រុមណាមួយផ្សេងទៀត។ ចំពោះការបង្កើត វាក៏មានលក្ខណៈដូចគ្នាទៅនឹងការបង្កើតចំណាត់ក្រុមមេ គ្រាន់តែយើងកែត្រង់កំណត់ parent ឲ្យវាថា តើវាជា កូនចំណាត់ក្រុម របស់ចំណាត់ក្រុមមួយណា ជាការស្រេច។
ដូចនេះ យើងត្រូវបង្កើតចំណាត់ក្រុម ផ្សេងៗទៀត របស់គេហទំព័រ របស់យើងទាល់តែអស់ បន្ទាប់មកទើបយើងអាចទៅ អនុវត្ដដំណាក់ការទី ២ គឺ ការបង្កើត Article ( បង្កើតអត្ថបទ) នៅមេរៀនបន្ទាប់។
សំគាល់:
ការបង្កើតចំណាត់ក្រុមនេះ កូនចំណាត់ក្រុម ក៏អាចមាន កូនណាត់ក្រុម បន្តទៀត ទៅតាម តម្រូវការដែលយើងចង់បាន។
ការបង្កើតចំណាត់ក្រុមនេះ កូនចំណាត់ក្រុម ក៏អាចមាន កូនណាត់ក្រុម បន្តទៀត ទៅតាម តម្រូវការដែលយើងចង់បាន។
សេចក្ដីលម្អិត
ដើម្បីបង្កើតអត្ថបទ យើងយក Mouse ដាក់ពីលើ Menu Content → Article Manger បន្តាប់មកចុចលើ Add New Article ឬក៏ចុចលើ Article Manager រួចចុចប៊ូតុង New
បន្ទាប់មកវានឹងបង្ហាញទំព័រ ដូចរូបខាងក្រោម៖
(១). ដាក់ចំណងរបស់អត្ថបទ
(២). កំនត់ Alias ដូចគ្នាទៅនឹង ចំណាត់ក្រុមដែរ
(៣). កំណត់ចំណាត់ក្រុមទៅឲ្យអត្ថបទ
(៤). យើងអាចចុចលើប៊ូតុង HTML ដើម្បីធ្វើការរៀបចំអត្ថបទតាមរយៈកូដ
(៥). ជាកន្លែងសម្រាប់ឲ្យយើងសរសេរអត្ថបទ ដែលមានឧបករណ៍ជាច្រើនសម្រាប់ឲ្យយើងប្រើ
(៦). សម្រាប់ឲ្យអត្ថបទ បង្ហាញនៅក្នុង menuណាដែលបានកំណត់ជាប្រភេទ feature។
បន្ទាប់ពីយើងរៀបចំរួចរាល់ហើយ យើងចុចលើប៊ូតុង Save, Save&Close និង Save&New ដូចគ្នា ទៅនឹងការបង្កើតចំណាត់ក្រុមដែរ។
(២). កំនត់ Alias ដូចគ្នាទៅនឹង ចំណាត់ក្រុមដែរ
(៣). កំណត់ចំណាត់ក្រុមទៅឲ្យអត្ថបទ
(៤). យើងអាចចុចលើប៊ូតុង HTML ដើម្បីធ្វើការរៀបចំអត្ថបទតាមរយៈកូដ
(៥). ជាកន្លែងសម្រាប់ឲ្យយើងសរសេរអត្ថបទ ដែលមានឧបករណ៍ជាច្រើនសម្រាប់ឲ្យយើងប្រើ
(៦). សម្រាប់ឲ្យអត្ថបទ បង្ហាញនៅក្នុង menuណាដែលបានកំណត់ជាប្រភេទ feature។
បន្ទាប់ពីយើងរៀបចំរួចរាល់ហើយ យើងចុចលើប៊ូតុង Save, Save&Close និង Save&New ដូចគ្នា ទៅនឹងការបង្កើតចំណាត់ក្រុមដែរ។
៩. ស្វែងយល់ពី Menu និង ការបង្កើត menu item
សេចក្ដីលម្អិត
ហេតុអ្វីបានជាយើងត្រូវការបង្កើត Menu?
ជាធម្មតា Article ដែលយើងបានរៀបចំ និង ធ្វើការផ្សាយរួច វាមិនទាន់បង្ហាញទៅដល់អ្នកទស្សនា នោះទេ ដូចនេះយើងត្រូវការបង្កើត menu ដើម្បីរៀបចំ articles របស់យើងដើម្បីឲ្យអ្នកទស្សនា អាចអានអត្ថបទដែលយើងបានផ្សាយ និង ងាយស្រួលក្នុងការស្វែងរក។ ដូចដែលយើងបានដឹងរួចមកហើយ យើងបង្កើតចំណាត់ក្រុមដើម្បីរៀបចំ អត្ថបទរបស់យើងទៅតាម ប្រភេទ ចំណែកឯក menu ក៏ដូចជាគ្នា វាមានតួនាទីបែងចែក link ( តំណភ្ជាប់ ) ទៅតាមប្រភេទ និមួយៗរបស់អត្ថបទ។ ដូចនេះ menu ដែលយើងត្រូវបង្កើតគឺ មានទំរង់ដូចគ្នាទៅនឹង ចំណាត់ក្រុម ដែរ។
ការបង្កើត menu item ( Create new menu item)
ជាធម្មតានៅពេលដែលយើងតំឡើង Joomla យើងនឹងមាន menu មានស្រាប់មួយគឺ main menu ដូចនេះនៅពេលនេះពួកយើង សូមបង្ហាញអំពីការបង្កើត menu item មុន ហើយចំនែកឯរបៀបបង្កើត menu ពួកយើងនឹងបង្ហាញនៅមេរៀនបន្ទាប់។ main menu ដែលយើងមានរួចហើយ មាន menu item មួយគឺ Home(ទំព័រដើម) ដូចនេះ នៅពេលនេះយើងបង្កើត menu item ទៅឲ្យ main menu ចំនួន ៥ ទៀតគឺ គេហទំព័រ, រៀនបង្កើតប្លុក, ភាសាកម្មវិធី, ទំនាក់ទំនង និង អំពីខ្ញុំ។
ដើម្បីបង្កើត menu item ទៅឲ្យ menu ណាមួយ យើងយក mouse ដាក់លើ Menus → Menu Manager រួចចុចលើ Add new menu item
ឬក៏ យើងយក mouse ដាក់លើ Menus → រួចចុចលើ menu ណាដែលយើងចង់ បង្កើត menu item បន្ទាប់មកចុច ប៊ូតុង New។
បន្ទាប់មកយើងអនុវត្តដូចរូបខាងក្រោម៖
បន្ទាប់មកយើងអនុវត្តដូចរូបខាងក្រោម៖
១. ចុចលើប៊ូតុង Select ដើម្បីជ្រើសរើស របស់ menu item ហើយក្នុងនោះដែរ យើងជ្រើសរើសយក Single Article ដែលមានន័យថា នៅពេលដែលយើងចុចលើ menu ដែលយើងបានបង្កើតនេះ វានឹង link ទៅភ្ជាប់ អត្ថបទណាមួយ (តែមួយគត់)។ ប្រភេទរបស់វាមានជាច្រើនទៀត ពួកយើងនឹងធ្វើការបង្ហាញវា នៅមេរៀនក្រោយ។
២. ជ្រើសរើស article ណាដែលយើងចង់ឲ្យ link ទៅ
៣. ដាក់ចំណងជើងទៅឲ្យ menu item
២. ជ្រើសរើស article ណាដែលយើងចង់ឲ្យ link ទៅ
៣. ដាក់ចំណងជើងទៅឲ្យ menu item
ជាចុងក្រោយយើងធ្វើការរក្សាទុកវា ជាការស្រេច។
បន្ទាប់មកទៀត យើងធ្វើការបង្កើត menu item ដែលនៅសល់ជាបន្ទាប់បន្ទាប់។
យើងអាចចូលទៅមើលទំព័រខាងមុខ រួចចុចទៅល menu item ដែលយើងទើបតែបង្កើត ពេលនោះ វានឹងបង្ហាញអត្ថបទ ដែលយើងបានកំណត់។
ការបង្កើត menu item ដែលស្ថិតនៅក្រោម menu item មួយទៀត
menu item មួយក៏អាចមាន menu item ជាបន្តបន្ទាប់ទៀតដែរ ឧទាហរណ៍ដូចជា menu item គេហទំព័រ អាចមាន menu item រៀន HTML, រៀន CSS ជាដើម។ ក្នុងការបង្កើតវាមានលក្ខណៈដូចគ្នាទៅនឹងការបង្កើត menu item ធម្មតាដែរ គ្រាន់តែយើងកំណត់ Parent Item ឲ្យវាថា តើវាជា ស្ថិតនៅក្រោម menu item មួយណាជាការស្រេច ដូចរូបខាងក្រោម៖
ខាងក្រោមនេះ គឺជាលទ្ធផលបន្ទាប់ពីយើងបានបង្កើត menu item ទៅឲ្យ menu item គេហទំព័រ។
សេចក្ដីលម្អិត
នៅមេរៀនមុន យើងបានដឹងរួចហើយថា menu item វាមានប្រភេទជាច្រើន ដូចនេះនៅក្នុងមេរៀន នេះពួកយើងនឹងបង្ហាញអំពីប្រភេទ menu item ដែលយើងប្រើញឹកញ៉ាប់ជាងគេ គឺ menu item ដែលស្ថិតនៅក្នុង article។
ប្រភេទ menu item ដែលស្ថិតនៅក្រុម article មានមួយចំនួនដូចរូបខាងក្រោម៖
ប្រភេទ menu item ដែលស្ថិតនៅក្រុម article មានមួយចំនួនដូចរូបខាងក្រោម៖
១. Archived Articles : នៅពេលដែល menu item ដែលកំណត់ជា archived article នោះវានឹង បង្ហាញតែអត្ថបទណា ដែលបានកំនត់ជា archived។
២. List All Categories : សម្រាប់កំណត់ឲ្យ menu item នោះបង្ហាញបញ្ជីនៃ ចំណាត់ក្រុម របស់យើង ដែលបានបង្កើត។ ក្នុងនោះយើងអាចជ្រើសរើសចំណាត់ក្រុមទាំងអស់ ឬ ផ្នែកណាមួយ ទៅតាម ដែលយើងចង់បាន។
សំគាល់ : វាបង្ហាញតែចំណាត់ក្រុមណា ដែលមានអត្ថបទតែប៉ុណ្ណោះ។
៣. Category Blog : menu item ប្រភេទនេះ សម្រាប់កំណត់ឲ្យ menu item បង្ហាញអត្ថបទទាំងអស់ របស់ ចំណាត់ក្រុមណាមួយដែលយើងបានកំណត់។
លទ្ធផល
៤. Category List : សម្រាប់ឲ្យ menu item នោះបង្ហាញបញ្ជីនៃ អត្ថបទដែលស្ថិតនៅក្នុងចំណាត់ ក្រុមណាមួយដែលយើងបានកំណត់។
៥. Featured Articles : នៅពេលដែល menu item ដែលកំណត់ជា Featured articles នោះវានឹង បង្ហាញតែអត្ថបទណា ដែលបានកំនត់ជា Featured ហើយជាទូទៅយើងកំណត់ប្រភេទនេះទៅឲ្យ menu item ទំព័រដើម។
១១. ការបង្កើត menu ថ្មី ( Create new menu )
សេចក្ដីលម្អិត
នៅមេរៀនមុនយើងបង្ហាញអំពីរបៀបបង្កើត menu item រួចមកហើយ តែនៅក្នុងមេរៀន នេះដែរ ពួកយើងនឹងបង្ហាញអំពីរបៀបបង្កើត menu ថ្មីដោយខ្លួនឯង វិញម្តង។
នៅខាងក្រោមនេះ គឺជាការបង្កើត menu មួយដែលមានឈ្មោះថា មាតិកា សម្រាប់ផ្ទុក menu item សំខាន់ៗដូចជា រៀន HTML, រៀន CSS, JavaScript, PHP & MySQL, Wordpress, Blogger, ភាសា C, ភាសា C++ និង ភាសា Java។
ដើម្បីបង្កើត menu ថ្មី មុនដំបូងយើងចូលទៅកាន់ Menu → Menu Manager → Add New Menu
ឬក៏ ចូល Menu រួចចុចលើ Men Manager បន្ទាប់មកចុចលើប៊ូតុង New
បន្ទាប់មកវានឹងបង្ហាញដូចរូបខាងក្រោម៖
(១) ដាក់ឈ្មោះឲ្យ menu
(២) កំណត់ប្រភេទទៅឲ្យ menu
(៣) ពណ៌នាអំពី menu ដែលយើងបានបង្កើត (មិនចាំបាច់ដាក់ក៏បាន)
(២) កំណត់ប្រភេទទៅឲ្យ menu
(៣) ពណ៌នាអំពី menu ដែលយើងបានបង្កើត (មិនចាំបាច់ដាក់ក៏បាន)
បន្ទាប់ពីបំពេញរួចហើយ យើងចុចប៊ូតុង Save Close ហើយខាងក្រោមនេះគឺលទ្ធផលនៃការបង្កើត menu របស់យើង។
បន្ទាប់មកទៀត យើងបង្កើត menu item ទៅឲ្យវា ដូចគ្នាទៅនឹង ការបង្ហាញអំពីការបង្កើត menu item នៅមេរៀនមុនដែរ។ ខាងក្រោមនេះគឺជាលទ្ធផលបន្ទាប់យើងបានបង្កើត menu item ឲ្យវា។
សំគាល់ :
ចំពោះ menu ដែលយើងបានបង្កើតនេះ អ្នកទស្សនាមិនអាចមើលឃើញនោះទេ ដើម្បី បង្ហាញ menu ដែលយើងបានបង្កើត គឺយើងចាំបាត់ត្រូវបង្កើត Module។ នៅមេរៀនបន្ទាប់ ពួកយើង នឹងបង្ហាញអំពីការបង្កើត Module។
ចំពោះ menu ដែលយើងបានបង្កើតនេះ អ្នកទស្សនាមិនអាចមើលឃើញនោះទេ ដើម្បី បង្ហាញ menu ដែលយើងបានបង្កើត គឺយើងចាំបាត់ត្រូវបង្កើត Module។ នៅមេរៀនបន្ទាប់ ពួកយើង នឹងបង្ហាញអំពីការបង្កើត Module។
១២.ស្វែងយល់អំពី Module
សេចក្ដីលម្អិត
តើ Module គឺជាអ្វី ?
Module គឺជា extension ដ៏ស្មុគ្រស្មាញមួយរបស់ Joomla ។ វាមានតួនាទីបង្ហាញព័ត៌មាន និង មុខងារផ្សេងទៅដល់អ្នកទស្សនា នៅផ្នែក ទំព័រខាងមុខ (front page)។
ឧទាហរណ៍ Module ដែលយើងតែងតែឃើញនោះ មានដូចជា menu, login, latest news, Breadcrumbs និង ជាច្រើនទៀត។
ទីតាំងរបស់ Module
Module វាអាចមានទីតាំងនៅខាងឆ្វេង, ស្តាំ, ខាងលើ, ក្រោម ជាដើម ហើយវាមានទីតាំងខុសៗទៅតាម template។
ដើម្បីមើលទីតាំងរបស់ template របស់យើងដែលកំពុងប្រើ យើងចូលទៅកាន់ Extensions → Template Manager រួចចុចលើ Template
ជាធម្មតាវាមិនទាន់អាចឲ្យយើង view មើលទីតាំងបានទេ ដូចរូបខាងក្រោម
ដើម្បីអាច view បានយើងចុចលើ ប៊ូតុង Option → ជ្រើសរើស Enable រួចចុចប៊ូតុង Save & Close
បន្ទាប់វានឹងអនុញ្ញាតឲ្យយើង view ដោយយើងគ្រាន់តែចុចលើ Preview ទៅលើ template ណាដែលយើងកំពុងតែប្រើ។
១៣. របៀបបង្កើត module Menu
សេចក្ដីលម្អិត
យើងដឹងហើយថា Module របស់ Joomla មានជាច្រើន ដូចនេះមេរៀនសូមលើកតែរបៀបបង្កើត module menu មកបង្ហាញ។ ចំពោះ module ផ្សេងៗទៀតពួកយើងនឹងយកមកបង្ហាញនៅមេរៀន បន្ទាប់។
នៅមេរៀនមុនយើងបានបង្កើត menu មួយឈ្មោះថា មាតិកា ដូចនេះក្នុងមេរៀនេះ យើងនឹងបង្កើត module menu មួយដើម្បីបង្ហាញ menu មាតិកា។
ដើម្បីបង្កើត Module យើងចូលទៅកាន់ Extensions → Module Manager
បន្ទាប់មកចុចលើប៊ូតុង New រួចជ្រើសរើស Menu
ក្នុងការបង្កើត module menu នេះផងដែរយើងមានបីផ្នែកដើម្បីធ្វើការកំណត់
ផ្នែកទី១ : Details
(១) ដាក់ចំណងជើងឲ្យ module
(២) បង្ហាញ ឬ លាក់ ចំណងជើង
(៣) យើងបានដឹងពីការមើលទីតាំងរបស់ module នៅមេរៀនមុនរួចមកហើយ ដូចនេះ នៅក្នុងចំនុច នេះយើងចុចដើម្បីជ្រើសរើស ទីតាំងទៅឲ្យ module របស់យើង។
(២) បង្ហាញ ឬ លាក់ ចំណងជើង
(៣) យើងបានដឹងពីការមើលទីតាំងរបស់ module នៅមេរៀនមុនរួចមកហើយ ដូចនេះ នៅក្នុងចំនុច នេះយើងចុចដើម្បីជ្រើសរើស ទីតាំងទៅឲ្យ module របស់យើង។
ផ្នែកទី២ : Option
ក្នុងផ្នែកនេះគឺយើង ជ្រើសរើស menu មាតិកា ដែលយើងបានបង្កើត ដើម្បីធ្វើការបង្ហាញវា។
ផ្នែកទី៣ : Menu Assignment
ក្នុងផ្នែកនេះគឺអនុញ្ញាតឲ្យយើងធ្វើការកំណត់នៃការបង្ហាញ module ទៅតាមដែលយើងចង់បាន។ ដូចរូបខាងលើ យើងបានជ្រើសរើសយកតែ menu item Home ដូចនេះមានន័យថា menu មាតិការរបស់យើង វាបង្ហាញតែនៅពេលណាដែលយើងស្ថិតនៅ menu item Home តែប៉ុណ្ណោះ។
បន្ទាប់ពីយើងធ្វើការកំណត់រួចរាល់ហើយ យើងចុចប៊ូតុង Save & Close រួចយើងទៅ view ផ្នែកខាងមុខ ( font page) នោះយើងនឹងឃើញដូចរូបខាងក្រោម៖
១៤. ការប្រើប្រាស់ Banner
សេចក្ដីលម្អិត
Banner គឺជា component ក្នុងចំណោមក្រុម component ជាច្រើនទៀតរបស់ Joomla។ Banner ត្រូវបានគេប្រើវាសម្រាប់បង្ហាញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និង ប្រមូលព័ត៌មានអំពី Banner ដូចជា ចំនួនដងនៃការចុចទៅលើ Banner ជាដើម។
ក្នុងការបង្កើត Banner នេះផងដែរ យើងមានបីដំណាក់កាល បន្តបន្ទាប់គ្នា ដូចខាងក្រោម
១. បង្កើតចំណាត់ក្រុមនៃ Banner (Category)
មុននឹងយើងបង្កើត Banner យើងត្រូវបង្កើត ចំណាត់ក្រុមឲ្យវាសិន ដើម្បីងាយស្រួលក្នុងការគ្រប់ គ្រង ហើយដើម្បីបង្កើត ចំណាត់ក្រុម យើងចូលទៅកាន់ Components → Banners → Categories
បន្ទាប់មកចុចលើប៊ូតុង New ពេលនោះវានឹងបង្ហាញដូចរូបខាងក្រោម
(១) កំណត់ចំណងជើងឲ្យចំណាត់ក្រុម
(២) កំណត់ parent ទៅឲ្យចំណាត់ក្រុម
(២) កំណត់ parent ទៅឲ្យចំណាត់ក្រុម
បន្ទាប់ពីបំពេញរួចរាល់ យើងចុចលើប៊ូតុង Save & Close ដើម្បីរក្សាទុក។
២. បង្កើតអតិថិជន ( Client )
ការបង្កើត អតិថិជន នេះក៏ផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងទៅលើ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ ហើយដើម្បីបង្កើតយើងចូលទៅកាន់ Components → Banners → Clients
បន្ទាប់មកចុចប៊ូតុង New ពេលនោះវានឹងបង្ហាញដូចរូបខាងក្រោម
(១) ឈ្មោះរបស់អតិថិជន
(២) ឈ្មោះរបស់អ្នកទំនាក់ទំនង
(៣) អាស័យដ្ឋានម៉េល របស់អ្នកទំនាក់ទំនង
(៤) កំណត់ប្រភេទនៃការជាវ ដូចជា ប្រចាំខែ ឬ ឆ្នាំជាដើម
(៥) កំណត់ថាតើ រាប់ចំនួននៃការចុចឬអត់
(២) ឈ្មោះរបស់អ្នកទំនាក់ទំនង
(៣) អាស័យដ្ឋានម៉េល របស់អ្នកទំនាក់ទំនង
(៤) កំណត់ប្រភេទនៃការជាវ ដូចជា ប្រចាំខែ ឬ ឆ្នាំជាដើម
(៥) កំណត់ថាតើ រាប់ចំនួននៃការចុចឬអត់
៣. បង្កើតផ្ទាំងផ្សព្វផ្សាយ ( Banner )
បន្ទាប់យើងបានបង្កើត ចំណាត់ក្រុម និង អតិថិជនរួចហើយ ដំណាក់កាលនេះ យើងអាចបង្កើត ផ្ទាំងផ្សព្វផ្សាយបានហើយ។
ដើម្បីបង្កើតយើងចូលទៅ Components → Banners → Banner បន្ទាប់មកចុចប៊ូតុង New ពេលនោះ វានឹងបង្ហាញដូចរូបខាងក្រោម
ដើម្បីបង្កើតយើងចូលទៅ Components → Banners → Banner បន្ទាប់មកចុចប៊ូតុង New ពេលនោះ វានឹងបង្ហាញដូចរូបខាងក្រោម
(១) កំណត់ចំណងជើងឲ្យ Banner
(២) ជ្រើសរើសចំណាត់ក្រុម
(៣) យើងមានជំរើសពីរគឺ Custom : មិនមានរូបភាព និង មួយទៀតគឺ Image : មានរូបភាព ហើយដើម្បីជ្រើសរើសរូបភាព យើងចុចលើប៊ូតុង select រួចអាប់ឡូដរូបភាព banner និង យករូបភាពនោះមកប្រើ
(៤) អាស័យដ្ឋានរបស់គេហទំព័រដែលបានផ្សព្វផ្សាយលើគេហទំព័ររបស់យើង
(៥) ជ្រើសរើសអតិថិជន
(៦) កំណត់ថាតើ រាប់ចំនួននៃការចុចឬអត់
(២) ជ្រើសរើសចំណាត់ក្រុម
(៣) យើងមានជំរើសពីរគឺ Custom : មិនមានរូបភាព និង មួយទៀតគឺ Image : មានរូបភាព ហើយដើម្បីជ្រើសរើសរូបភាព យើងចុចលើប៊ូតុង select រួចអាប់ឡូដរូបភាព banner និង យករូបភាពនោះមកប្រើ
(៤) អាស័យដ្ឋានរបស់គេហទំព័រដែលបានផ្សព្វផ្សាយលើគេហទំព័ររបស់យើង
(៥) ជ្រើសរើសអតិថិជន
(៦) កំណត់ថាតើ រាប់ចំនួននៃការចុចឬអត់
បន្ទាប់ពីបានបំពេញរួចរាល់ យើងចុចប៊ូតុង Save & Close។
សំគាល់ : Banner ក៏មានលក្ខណៈដូចគ្នាទៅនឹង menu ដែរ ដើម្បីបង្ហាញវានៅលើទំព័រ ខាងមុខ យើងត្រូវបង្កើត module banner ដើម្បីបង្ហាញ។ នៅមេរៀនបន្ទាប់ យើងនឹងបង្ហាញពីការបង្កើត module banner។
១៥. ការបង្កើត module Banner
សេចក្ដីលម្អិត
នៅមេរៀនមុនយើងបានបង្កើត ផ្ទាំងផ្សព្វផ្សាយ ( Banner ) មួយរួចមកហើយ នៅក្នុងមេរៀននេះ យើងនឹងបង្ហាញអំពីការបង្កើត module Banner ដើម្បីធ្វើការបង្ហាញ Banner របស់យើង។
មុនដំបូងចូលទៅកាន់ Extensions → Modules → បន្ទាប់មកចុចប៊ូតុង New រួចជ្រើសរើសយកប្រភេទ Banners
បន្ទាប់មកយើងធ្វើការកំណត់ដូចរូបខាងក្រោម
(១) កំណត់ទីតាំងនៃការបង្ហាញ Banner
(២) កំណត់ Target នៃការចុចទៅលើ Banner
(៣) ជ្រើសរើសអតិថិជន នៃ Banner
(៤) ជ្រើសរើសចំណាត់ក្រុម
(២) កំណត់ Target នៃការចុចទៅលើ Banner
(៣) ជ្រើសរើសអតិថិជន នៃ Banner
(៤) ជ្រើសរើសចំណាត់ក្រុម
សំគាល់ : ចំពោះការកំណត់ Menu Assignment គ្រប់ module ទាំងអស់មានលក្ខណៈនៃការកំណត់ ដូចៗគ្នា។
ខាងក្រោមនេះ គឺជាលទ្ធផលនៃការបង្ហាញ ផ្ទាំងផ្សព្វផ្សាយរបស់យើង៖
១៦. ការបង្កើត Contact Form
សេចក្ដីលម្អិត
Contacts គឺជា components របស់ Joomla ដែលយើងប្រើសម្រាប់ឲ្យអ្នកទស្សនាធ្វើទំនាក់ទំនង មកកាន់យើងតាមរយៈអ៊ីម៉េល។ ក្នុងការបង្កើត Contact form នេះផងដែរ ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងការបង្កើត Banner ផងដែរ។
ដំណាក់កាលទី១ : បង្កើតចំណាត់ក្រុម
មុនដំបូងយើងត្រូវបង្កើត ចំណាត់ក្រុមទៅឲ្យ contact ហើយក្នុងការបង្កើតនេះ វាមានលក្ខណៈដូចគ្នាទៅនឹងការបង្កើតចំណាត់ ផ្សេងៗ ដែលយើងបានបង្ហាញនៅក្នុងមេរៀនមុនៗ ដែរ គឺ ចូល Components → Contacts → Categories។
ដំណាក់កាលទី២ : បង្កើត Contact
បន្ទាប់ពីយើងបង្កើតចំណាត់ក្រុម រួចយើងទៅបង្កើត Contact វិញម្តង ដោយចូលទៅ Components → Contacts → Contacts → New
បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចរូបខាងក្រោម៖
(១) ឈ្មោះរបស់ contact
(២) កំណត់ Alias
(៣) ជ្រើសរើស User ដែលសម្រាប់ឲ្យអ្នកទស្សនាទំនាក់ទំនងទៅកាន់
(៤) ជ្រើសរើសចំណាត់ក្រុម
(២) កំណត់ Alias
(៣) ជ្រើសរើស User ដែលសម្រាប់ឲ្យអ្នកទស្សនាទំនាក់ទំនងទៅកាន់
(៤) ជ្រើសរើសចំណាត់ក្រុម
ដំណាក់កាលទី៣ : របៀបបង្ហាញ contact form ដែលយើងបានបង្កើត
ការបង្ហាញContacts វាខុសពីការបង្ហាញ menu ឬ banner គឺយើងគ្រាន់តែបង្កើត menu item មួយ ដើម្បីភ្ជាប់ទៅកាន់ contact របស់យើងជាការស្រេច។
មុនដំបូងយើងចូលទៅបង្កើត menu item ដូចដែលយើងធ្លាប់បានបង្កើតនៅក្នុងមេរៀនមុន ប៉ុន្តែ ខុសគ្នាត្រង់ menu item type គឺយើងត្រូវជ្រើសរើស Single Contact ដូចរូបខាងក្រោម
បន្ទាប់មកយើងចុចលើប៊ូតុង Select Contact ដើម្បីជ្រើសរើស contact ដែលយើងបានបង្កើត។
ខាងក្រោមនេះគឺជាលទ្ធផលរបស់យើង៖
១៧. ការបង្កើត Weblinks ( តំណភ្ជាប់ )
សេចក្ដីលម្អិត
Web Link គឺជា component មួយដែលអាចឲ្យយើងបង្កើតតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងៗ ទៀត។
ក្នុងការបង្កើតតំណភ្ជាប់ និង បង្ហាញវា យើងមានបីដំណាក់កាលដូចខាងក្រោម៖
ដំណាក់កាលទី១ : បង្កើតចំណាត់ក្រុមឲ្យតំណភ្ជាប់
យើងធ្លាប់ដឹងហើយថា ការបង្កើតចំណាត់ក្រុមនេះគឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយដើម្បី បង្កើតចំណាត់ក្រុម យើងចូលទៅកាន់ Components → Weblinks → Categories
ដំណាក់កាលទី២ : បង្កើត Weblinks
ចូលទៅកាន់ Components → Weblinks → Links → New បន្ទាប់មកវានឹងបង្ហាញដូចរូបខាងក្រោម៖
(១) ដាក់ចំណងជើង
(២) អាស័យដ្ឋានរបស់តំណភ្ជាប់
(៣) ជ្រើសរើសចំណាត់ក្រុម
(២) អាស័យដ្ឋានរបស់តំណភ្ជាប់
(៣) ជ្រើសរើសចំណាត់ក្រុម
បន្ទាប់ពីបំពេញព័ត៌មានដូចរូបខាងលើរួច យើងចុចប៊ូតុង Save & Close ដើម្បីរក្សាទុក។
សំគាល់ : យើងអាចបង្កើត ចំណាត់ក្រុម នេះជាច្រើនតាមវិធីដែលបានបង្ហាញខាងលើ ទៅតាមដែលយើងចង់បាន។
ដំណាក់កាលទី៣ : បង្ហាញ តំណភ្ជាប់
Weblinks ក៏ដូចគ្នាទៅនឹង menu និង banner ដែរ គឺដើម្បីបង្ហាញវានៅទំព័រខាងមុខ ( front page ) យើងចាំបាច់ត្រូវបង្កើត module ។
មុនដំបូងចូលទៅ Extensions → Modules → New បន្ទាប់មកជ្រើសរើស Weblinks
ក្នុងបង្កើត module Weblinks នេះក៏មានបីផ្នែកដូចគ្នាទៅនឹង module ផ្សេងៗដែរ ដូចនេះយើងអាច កំនត់ទៅតាមដែលយើងចង់បាន។
ខាងក្រោមនេះ គឺជាលទ្ធផលនៃការបង្កើត តំណភ្ជាប់ តាមបីដំណាក់កាលខាងលើ៖
បើចង់ជ្រាបច្បាស់អ្នកចុចត្រងនេះwww.itkonkhmer.com
ចប់
thonchhunlong@ymail.com
0 comments:
Post a Comment